សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ

បន្ទាយមានជ័យ៖ បន្ទាប់ពីអញ្ជើញសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅទីតាំងទី១រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការលិចលង់ និងបាននាំយកអំណោយចែកជូនដោយផ្ទាល់នៅតាមផ្ទះផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈនិងចំណីអាហារផ្សេងៗ៕
អត្ថបទទាក់ទង