គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​ប្រធានអង្គការ CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​ប្រធានអង្គការ CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារ សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​ប្រធានអង្គការ CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Andres Pastrana ប្រធានអង្គការ​អ្នក​ប្រជាធិបតេយ្យ​​និយម​កណ្តាលអន្តរជាតិ ហៅកាត់ថា CDI ចូលជួបសម្តែងគួរសម និង​ពិភាក្សារ​ការងា​រ​មួយចំនួន។

    ក្នុងឱកាសជួបសម្ដេចតេជោ ហ៊ុន សែន ប្រធានCDI លោក Andres Pastrana បានលើកឡើងថាលោកពិតមានកិត្តិយសដែលបានមកធ្វើអ្នកអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ដែលលោកថានេះជាលើកទី៣ហើយដែលលោកអញ្ជើញមកសង្កេតការបន្ទាប់ពីការបោះឆ្នោតក្រុមបឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតរើសតំណាងរាស្ត្រឆ្នាំ២០១៨។ លោកបានជូនពរដល់ដំណើរការបោះឆ្នោតនៅថ្ងៃស្អែកដំណើរការទៅដោយជោគជ័យ។

    លោកក៏បានឆ្លៀតពេលចូលរួមរំលែកទុក្ខសម្ដេចតេជោចំពោះការបាត់បង់បងប្រុសគឺសម្ដេចទេញញាណ ហ៊ុន ណេង ផងដែរ។

    ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Andres ចំពោះការចូលរួមរំលែកមរណទុក្ខនេះ និងបានជម្រាបផងដែរពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីករបស់កម្ពុជាដែលជាលទ្ធផលទទួលបានជោគជ័យ ជួយឱ្យកម្ពុជាអាចរៀបចំការបោះឆ្នោតបានដោយគ្មានការបារម្ភ។

    សម្ដេចតេជោ បានថ្លែងអំណរគុណដល់លោក Andres ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការបោះឆ្នោតនាថ្ងៃស្អែកនេះ។

    ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕

     

     

    អត្ថបទទាក់ទង