គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១​ |
    សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង

    ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ទីរពេទ្យ និងសមាគមន៍ សរុបចំនួន ៨កន្លែង ដើម្បីចូលរួមចំណែកប្រយទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមហ្វេសប៊ុកផេក Royal du Cambodge បានបង្ហោះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

    ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ នៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ក៏ដូចជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ និងជាពិសេសក្រោមព្រះរាជតម្រិៈដង្ហែរតាមជានិច្ចនូវព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជូនដល់៖

    • មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត មាន ម៉ាស ចំនួន ៦,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូដុំ ចំនួន ៦ឡាំង
    • មន្ទីរពេទ្យហ្លួងម៉ែ ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូទឹក MU YU MING ចំនួន ១ឡាំង
    • មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឈឹម ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង
    • មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ម៉ាស ចំនួន ២,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង
    • មន្ទីរពេទ្យកុមារគន្ធបុប្ផា ម៉ាស ចំនួន ៦,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៥ឡាំង សាប៊ូដុំ Express ចំនួន ៥ឡាំង
    • សមាគមន៍ដូនជី និងឧបាសិកាកម្ពុជរដ្ឋ ម៉ាស ចំនួន ១,០០០បន្ទះ អង្ករ ២៥០គីឡូ សាប៊ូដុំ ២ឡាំង
    • ក្រសួងកិច្ចការនារី ម៉ាស ចំនួន ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ៣ឡាំង សាប៊ូទឹក MU YU MING ចំនួន ១ឡាំង
    • អង្គការដើម្បីភាពញញឹមនៃកុមារ ព្រះរាជទ្រព្យ ២០,០០០ដុល្លារ ម៉ាស ៣,០០០បន្ទះ ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង សាប៊ូដុំ Express ចំនួន ២ឡាំង សាប៊ូទឹក MU YU MING ចំនួន ២ឡាំង ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩។
    អត្ថបទទាក់ទង