គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន៣៣៥០លានរៀល (៣,៣៥០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២៤ខេត្ត ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

    ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន បណ្ដាខេត្តចំនួន ២៤ នឹងទទួលបានការឧបត្ថម្ភថវិកាដូចខាងក្រោម៖

    ១.ខេត្តបាត់ដំបង ទទួលបានថវិកា ៣២០លានរៀល

    ២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៣៣០លានរៀល

    ៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៧០លានរៀល

    ៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៩០លានរៀល

    ៥.ខេត្តកោះកុង ទទួលបានថវិកា ១០លានរៀល

    ៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២៨០លានរៀល

    ៧.ខេត្តព្រះវិហារ ទទួលបានថវិកា ៤០លានរៀល

    ៨.ខេត្តកណ្តាល ទទួលបានថវិកា ២០០លានរៀល

    ៩.ខេត្តស្វាយរៀង ទទួលបានថវិកា ៤០លានរៀល

    ១០.ខេត្តព្រៃវែង ទទួលបានថវិកា ៥០០លានរៀល

    ១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១០០លានរៀល

    ១២.ខេត្តក្រចេះ ទទួលបានថវិកា ៣០លានរៀល

    ១៣.ខេត្តរតនគិរី ទទួលបានថវិកា ១០លានរៀល

    ១៤.ខេត្តមណ្ឌលគិរី ទទួលបានថវិកា ១០លានរៀល

    ១៥.ខេត្តកំពត ទទួលបានថវិកា ២០លានរៀល

    ១៦.ខេត្តតាកែវ ទទួលបានថវិកា ៧០លានរៀល

    ១៧.ខេត្តកំពង់ចាម ទទួលបានថវិកា ៥៥០លានរៀល

    ១៨.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ៨០លានរៀល

    ១៩.ខេត្តកែប ទទួលបានថវិកា ១០លានរៀល

    ២០.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ៣០០លានរៀល

    ២១.ខេត្តកំពង់ធំ ទទួលបានថវិកា ១៥០លានរៀល

    ២២.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល

    ២៣.ខេត្តព្រះសីហនុ ទទួលបានថវិកា ៦០លានរៀល

    ២៤.ខេត្តសៀមរាប ទទួលបានថវិកា ៧០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២៤ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៨១៥២៦នាក់៕

     

    អត្ថបទទាក់ទង