គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ០៧ថ្ងៃទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ០៧ថ្ងៃទៀត រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ០៧ថ្ងៃទៀត

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន​ បាន​សម្រេច​បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ១៩​ នៅទូទាំងប្រទេស រយៈ​ពេល ០៧ថ្ងៃបន្ថែមទៀត​ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ នេះបើយោង​តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយ​នៅថ្ងៃទី១២សីហាម្សិលមិញ។

    រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់គណៈអភិបាលរាជធានី-ខេត្ត នៅទូទាំង​ប្រទេស​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ម៉ឺងម៉ាត់​ប្រកបដោយ​ស្មារតី​បុរេសកម្ម​ និង​ការទទួលខុសត្រូវ​ក្នុងការប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩​ ហើយក្នុអំឡុង​ពេលនៃការ​បន្តការអនុវត្ត​យុទ្ធនាការ​រយៈ​ពេល​ ០៧ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្ត​ដាក់ចេញ និង​ជំរុញ​អនុវត្ត​វិធានការ​រឹតត្បិត​ចាំបាច់ទាំងឡាយ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព និង​ឲ្យ​បានព្រមៗគ្នា នៅទូទាំងប្រទេស ដោយអនុលោម​តាមការណែនាំ​ក្នុងសារាចររបស់​រាជរដ្ឋាភិបាល​ លេខ ០៤ សរ ចុះថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​ ស្ដីពីការ​ដាក់ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ​១៩។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង