គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោអំពាវនាវស្ថាប័នតុលាការពិនិត្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១​ |
    សម្តេចតេជោអំពាវនាវស្ថាប័នតុលាការពិនិត្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី សម្តេចតេជោអំពាវនាវស្ថាប័នតុលាការពិនិត្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០កញ្ញានេះ បាន​អំពាវនាវ​ឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោក​បណ្ឌិត សេង សារី ។

    តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកនេះសម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា “ជាការវិភាគបែបសេនារីយោ” ហើយដែលការបកស្រាយនេះមានលក្ខណះសមហេតុផល និងអាចទទួលយក បានក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។

    ទន្ទឹមនឹងនេះ សម្តេចក៏សូម លើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

    សម្តេចក៏អំពាវនាវឱ្យភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ។»

    គួរបញ្ជាក់ថា ថ្មីៗ នេះ បណ្ឌិត សេង សារី បានឆ្លើយតបក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីជុំវិញសភាពការណ៍នយោបាយដែលទណ្ឌិត សម រង្ស៊ីបានអំពាវនាវអោយមានការបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយលោកបណ្ឌិតបានលើកឡើងជាទស្សនៈនូវលទ្ធភាព៦ចំណុចដែលអាចទៅរួច ប៉ុន្តែទោះជាយ៉ាងណាលោកបណ្ឌិតថាផែនការ៦ចំណុចនេះមិនអាចទៅរួចព្រមគ្នានោះឡើយ៕

     

     

    អត្ថបទទាក់ទង