គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសបញ្ជាក់ថា គោលបំណងពិតនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅក្នុងសារជាសំឡេងរយៈពេល ២៨នាទី ដែលត្រូវបានផ្ញើចេញតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «គោលបំណងនៃការបិទ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងរីករាលដាលនៃកូវីដ១៩ ហើយការបិទនេះទៀតសោត ក៏មិនមែនជាដំណើរការដើម្បីធ្វើឱ្យប្រជាជនស្លាប់ ឬរងទុក្ខលំបាកនោះដែរ»។

    សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ពីផលប៉ះពាល់នៃការដាក់ចេញវិធានការនេះ ប៉ុន្តែ សម្ដេចបញ្ជាក់ថា «ទោះបីថា ផលប៉ះពាល់វាកើតមាន ក៏ប៉ុន្តែ យើងក៏បានគិតទុកធ្វើយ៉ាងណាឱ្យប្រជាជនយើងអាចមានជីវភាពជាប្រក្រតី ទោះបីបញ្ហាមួយចំនួនត្រូវបានធ្វើ»។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសបែបនេះភ្លាមៗក្រោយពីលោកបានសម្រេចឱ្យបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅ ដែលត្រូវចាត់ទុកជាភូមិសាស្ត្រតែមួយជាមួយរាជធានីភ្នំពេញ។

    ក្នុងសេចក្ដីសម្រេចនោះ រាជរដ្ឋាភិបាលបានហាមឃាត់បុគ្គលគ្រប់រូបមិនឱ្យធ្វើដំណើរចាកចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ពួកគាត់ឡើយ ប្រសិនបើគ្មានការចាំបាច់៕ ប្រភព៖ BTVNews

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង