គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ដល់​ម៉ាស់​ចំនួ​ន ២លានម៉ាស់​ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ដល់​ម៉ាស់​ចំនួ​ន ២លានម៉ាស់​ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​មីយ៉ាន់ម៉ា រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ដល់​ម៉ាស់​ចំនួ​ន ២លានម៉ាស់​ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​មីយ៉ាន់ម៉ា

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ផ្ដល់​អំណោយ​ម៉ាស់​ចំនួន​​ ២លានម៉ាស់​ និង​សម្ភារៈវេជ្ជសាស្ត្រ​មួយចំនួន​ទៀត​ ជូន​ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​មីយ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្ញើជូន​លោក​ស្រី អោង​សាន​ ស៊ូជី ចុះថ្ងៃទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​។

    ក្នុង​លិខិត​នេះដែរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ចាត់​តាំង​ឯកឧត្ដម​សាស្ត្រាចារ្យ​ ម៉ម ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នាំយកអំណោយ​ទាំង​នេះ ទៅកាន់​រដ្ឋធានីណៃពិដោរ​ នៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ តាមយន្ត​ហោះ​ពិសេស​។

    អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់ការពារ(ជាឈុត) ចំនួន ២ម៉ឺនឈុត, ឧបករណ៍កំដៅ ចំនួន៥០០, របាំងការពារមុខ​ ចំនួន២ម៉ឺន, ម៉ាស៊ីន​ជំនួយ​ដល់ការ​ដក ដង្ហើម ចំនួន២០, ម៉ាស៊ីន​តាមដាន​សញ្ញាជីវិត ចំនួន២០, ម្សៅថ្នាំបាញ់​សម្លាប់​មេរោគ​ ២៥គីឡូក្រាម​ក្នុង​១ធុង ចំនួន ៥០០កេស, ស្បែកជើងកវែង ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕

     

    អត្ថបទទាក់ទង