គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា​ សម្រេច​បិទបញ្ចប់ការ​បិទខ្ទប់រាជធានីភ្នំពេញ​ និង​ក្រុង​តាខ្មៅ នៃខេត្តកណ្ដាល​ ចាប់​ពីថ្ងៃទី​០៦ឧសភា តទៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាលកម្ពុជា​ សម្រេច​បិទបញ្ចប់ការ​បិទខ្ទប់រាជធានីភ្នំពេញ​ និង​ក្រុង​តាខ្មៅ នៃខេត្តកណ្ដាល​ ចាប់​ពីថ្ងៃទី​០៦ឧសភា តទៅ រាជរដ្ឋាភិបាលកម្ពុជា​ សម្រេច​បិទបញ្ចប់ការ​បិទខ្ទប់រាជធានីភ្នំពេញ​ និង​ក្រុង​តាខ្មៅ នៃខេត្តកណ្ដាល​ ចាប់​ពីថ្ងៃទី​០៦ឧសភា តទៅ

    ភ្នំពេញ​៖ នៅយប់ថ្ងៃទី​០៣​ ខែឧសភា ឆ្នាំ​២០២១​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញនូវសេចក្ដីសម្រេច​ ​ស្ដីពី​ការ​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ​ចាប់​ពី​ថ្ងៃ​ទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយ​ជំនួស​នូវ​វិធានការ​ថ្មី​សំដៅ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង​គណៈ​អភិបាល​ខេត្ត​កណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ។

    នៅក្នុង​សេចក្ដីសម្រេច​ត្រង់ប្រការ២ បាន​សរសេរថា «ការដាក់ចេញវិធានការ​បិទ​ខ្ទប់​សម្រាប់​ផ្នែក​ណាមួយ​ នៃភូមិសាស្ត្រ​រាជធានីភ្នំពេញ ឬក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល​ ព្រមទាំង​ការដាក់​ចេញ​វិធាន​ការ​ចាំបាច់​ផ្សេង​ទៀត​ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ គឺជាសមត្ថកិច្ច​របស់គណៈ​អភិបាល​រាជធានីភ្នំពេញ ឬគណៈអភិបាល​ខេត្តកណ្ដាល​សម្រាប់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ នៃខេត្ត​កណ្ដាល​ ដោយផ្អែក​តាម​ស្ថានភាពវិវត្តន៍ នៃ​ការ​ឆ្លង​រាលដាល​ នៃជំងឺកូវីដ-១៩ នៅក្នុង​ភូមិសាស្ត្រ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ និង​ក្រោយ​ត្រូវ​អនុវត្ត​ស្របតាមអនុក្រឹត្យ​លេខ ៥៧ អនក្រ.បក ចុះ​ថ្ងៃ​ទី​៣១ ខែមីនា​ ឆ្នាំ​២០២១​ ស្ដីពី​វិធានការ​រដ្ឋបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ នៃ​ជំងឺកូវីដ​-១៩ និង​ជំងឺឆ្លង​កាចសាហាវ​ និង​ប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ង​រ​ផ្សេងទៀត​ និង​អនុក្រឹត្រ​លេខ ៣៧ អនក្រ.បក ចុះ​ថ្ងៃទី​១២ ខែមីនា​ ឆ្នាំ​២០២១ ស្ដីពី​វិធាន​ការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺកូវីដ-១៩ និងជំងឺ​ឆ្លង​កាចសាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្តពាក់ព័ន្ធ​ជាធរមាន​ផ្សេងទៀត​។»

    ពាក្យគន្លឹះទាក់ទង