គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​វាយតម្លៃថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩បាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​វាយតម្លៃថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩បាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ សម្ដេចតេជោ​វាយតម្លៃថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩បាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយក្នុងការដឹកនាំ និងអភិវឌ្ឍទាំងសម្រាប់​អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ សម្ដេចតេជោបន្តថា ​យើងអាចវាយតម្លៃបានថា អាស៊ាននឹង ឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។

    សម្ដេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ដូច្នេះក្នុង​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ដែលបានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ។

    ប្រមុខមេដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ អវត្តមានតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ារ បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារៈគ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។

    នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ចំនួន២ ក្នុងនោះរួមមានទី១ ការកសាងសហគមន៍អាស៊ាន និងទី២ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ទី១ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន ទី២ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។

    ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទ អន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។

    មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹង ឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាង មុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡោះងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូ បនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។ នៅក្នុងសុន្ទរកថាគន្លឹះដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំនិងវិធានការផ្សេងទៀត។

    សូមជម្រាបជូនថា គិតត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយ តម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ៕

    អត្ថបទទាក់ទង