គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ញាតិខ្មែរតែមួយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ញាតិខ្មែរតែមួយ សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ញាតិខ្មែរតែមួយ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដម​ កើត រិទ្ធ សិក្សារៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បា់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ញាតិខ្មែរតែមួយ។

    ថ្លែងបញ្ជាក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ​បានបញ្ជាក់ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ សម្តេចតេជោ ប្រកាសប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ជាពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវសំឡេង២ភាគ៣ទើបអាចអនុម័តបាន។

    សូមជម្រាបជូនដែរថា​ ការបញ្ជាក់របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ធ្វើឡើង​បន្ទាប់ពីមេឧទ្ទាម សម រង្ស៊ី បាន​ផ្សព្វផ្សាយចោទប្រកាន់ថា សម្ដេចតេជោ បានទិញលិខិតឆ្លងដែន និងបាន​ទទួលសញ្ញាតិពីប្រទេស​សាយប្រឹស (Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប៕

     

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង