គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ថតរូប​អនុស្សាវរីយ៍​នៅ​រូបសំណាក​ព្រះថោង​នាង​នាគ ដែលទើបកសាងរួច

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ថតរូប​អនុស្សាវរីយ៍​នៅ​រូបសំណាក​ព្រះថោង​នាង​នាគ ដែលទើបកសាងរួច សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ថតរូប​អនុស្សាវរីយ៍​នៅ​រូបសំណាក​ព្រះថោង​នាង​នាគ ដែលទើបកសាងរួច

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៣ មេសា ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញទស្សនាសមិទ្ធផល​នានា​នៅក្រុងព្រះសីហនុ និងបានថតរូប​អនុស្សាវរីយ៍នៅទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ។

    តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក រួមនឹង​ខ្លឹមសារ​ថា​នៅ​ពេល​ដែល​សម្ដេច​រៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះសម្ដេច​ថត​ជាមួយ​រូបសំណាក​ព្រះថោង​តោង​ស្បៃ​ទុកឲ្យ​កូន​ចៅមើល។

    សម្ដេចតេជោ បានបង្ហោះសារយ៉ាងដូច្នេះថា « ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយ​រូបសំណាកថ្មី​ដែលទើបកសាងរួច គឺ​ព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល។»

    សូមជម្រាបថា រូបបដិមា «ព្រះថោង នាងនាគ» គឺជារូបបដិមាស្ពាន់ធំជាងគេ​នៅ​ព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់​ពីព្រះបាទ​ដល់​កំពូល​ម្កុដ ២១ម៉ែត្រ  តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញ​ខ្លួនដ៏ស្កឹមស្កៃ​នៅ​ចំកណ្តាល​រង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្ត​ឆ្ពោះ​ទៅ​សមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូប​នៃការ​កកើត​ទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕

    អត្ថបទទាក់ទង