គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ថ្ងៃ​សែន​ក្បាលទឹក​ និង​បង្កើន​អនាម័យ កុំ​ឲ្យឆ្លង​ជំងឺ​កូវីដ១៩​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០​ |
សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ថ្ងៃ​សែន​ក្បាលទឹក​ និង​បង្កើន​អនាម័យ កុំ​ឲ្យឆ្លង​ជំងឺ​កូវីដ១៩​ សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ថ្ងៃ​សែន​ក្បាលទឹក​ និង​បង្កើន​អនាម័យ កុំ​ឲ្យឆ្លង​ជំងឺ​កូវីដ១៩​

ភ្នំពេញ​៖ សម្ដេចអគ្គ​មហាសេនា​បតី​តេជោ​​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​ថ្ងៃទី​០២​កញ្ញានេះ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ​ដែលអាច​បណ្ដាល​មក​ពី​ការធ្វេស​ប្រហែស​ដុត​ធូប​ទៀន​ក្នុង​ឱកាស​ពិធី​សែន​ក្បាល​ទឹក​ និង​រក្សា​អនាម័យ​ក្នុងការ​រស់នៅ​ជានិច្ច​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​។

 

ខាងក្រោមនេះជា សំណេរ​ទាំងស្រុង​របស់​សម្ដេចតេជោ​ ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញសង្គម​Facebook នៅថ្ងៃនេះ​៖

 

សុខ​សប្បាយ​ជា​ទេ​បង​ប្អូន​ជន​រួមជាតិ​?

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​បង​ប្អូន​ខ្មែរ​ចិន​ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សែន​ក្បាលទឹក ។

នៅ​ពេល​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ ​និង​រីក​ចម្រើន​មក​ទល់​សព្វ​ថ្ងៃ ​គឺ​បាន​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​អោយ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទាន​តូចធំ​ទៅ​តាម​ជំនឿ​ និង​ទំនៀម​ទម្លា​ប់ប្រពៃណី​សាសនា​រៀងៗ​ខ្លួន​ដោយ​សេរី ​។

ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ​ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ ​ត្រូវ​តែមា​ន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាល​ម​កពី​ការ​ធ្វេស​ប្រហែស​ដុត​ធូប​ទៀន​ក្នុង​ឱកាស​ពិធី​សែន​ក្បាល​ទឹក​នេះ ​។

ទន្ទឹម​នឹង​នេះដែ​រ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​អនាម័យ​ក្នុងការរស់នៅ​ ហើយ​មើល​ថែ​ការពារ​សុខភាពជាប់​ជា​និច្ច​កុំ​អោយ​ឆ្លង​ជម្ងឺ​កូវីដ​-១៩​ អោយសោះ​ ដោយឧស្សាហ៍​ដុស​លាង​សម្អាត​ដៃ​ជា​មួយ​សាប៊ូ​ ចឹល​ ឬ​ អាល់កុល​ និងពាក់ម៉ាស​ក្នុង​ពេល​ចាំបាច់​។

សូម​ជូនពរ​បង​ប្អូន​ជន​រួម​ជាតិ​ជួប​តែ​សេចក្តី​សុខ​ចម្រុង​ចម្រើន​ និង​លាភ​សំណាង​គ្រប់​ៗ​គ្នា​កុំ​បីខាន​។

អរគុណ​សន្តិភាព​

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង