គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លទ្ធផល នៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២​ |
    លទ្ធផល នៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លទ្ធផល នៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។

    សម្តេចតេជោ ត្រូវបានអមដំណើរដោយ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងគណៈ ប្រតិភូជាន់ខ្ពស់ដទៃទៀត។

     

    កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយ ធ្វើឡើងដើម្បី ប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវ ទិសដៅអនាគត​នៃភាពជាដៃគូ​អាស៊ាន-សហរដ្ឋអាមេរិក។

     

    ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើជាសហប្រធានដឹកនាំសម័យ ប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ ជាមួយ ឯកឧត្តម ចូ លឌិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀតជាអាទិ៍រួមមាន ពិធីលៀងសាយភោជន៍​ពេលល្ងាចថ្នាក់ ប្រមុខរដ្ឋ/រដ្ឋាភិបាល ពិធីអាហារការងារថ្ងៃត្រង់​ជាមួយសមាជិកសភា​មកពី​គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋ អាមេរិក កិច្ចពិភាក្សារៀបចំធ្វើឡើងដោយលោកជំទាវ កាម៉ាឡា ហារីស អនុប្រធាននាធិបតីសហរដ្ឋ អាមេរិក និងកម្មវិធីអន្តរកម្មនានា ជាមួយមេដឹកនាំ​ធុរកិច្ចអាមេរិក។

    ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផល​នៃដំណើរទស្សនកិច្ចការងារ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៖

     

    អត្ថបទទាក់ទង