គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប៉ាគីស្ថាន ចង់ឱ្យ​កម្ពុជា​បើកស្ថានទូត​នៅ​ទីក្រុង​ឥស្លាមម៉ាបាត និងជំរុញ​កិច្ចសហការ​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    ប៉ាគីស្ថាន ចង់ឱ្យ​កម្ពុជា​បើកស្ថានទូត​នៅ​ទីក្រុង​ឥស្លាមម៉ាបាត និងជំរុញ​កិច្ចសហការ​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀត ប៉ាគីស្ថាន ចង់ឱ្យ​កម្ពុជា​បើកស្ថានទូត​នៅ​ទីក្រុង​ឥស្លាមម៉ាបាត និងជំរុញ​កិច្ចសហការ​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀត

    ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពព្រឹកថ្ងៃទី៦សីហា ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន​បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតរវាងប្រទេសទាំង២។

    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ថា ជាមួយ​នឹងការសាទរវាយ​តម្លៃខ្ពស់​ចំពោះជោគជ័យដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ​នឹង​ដៃគូ​ពាក់ព័ន្ធបានយ៉ាងល្អ ឯកឧត្តម ក៏បានអញ្ជើញសម្ដេចតេជោ​ទៅធ្វើទស្សនកិច្ច​ផ្លូវការ​ការ​នៅប៉ាគីស្ថាន និងសុំសម្ដេចពិចារណាបើកស្ថានទូតនៅទីក្រុងអ៊ីស្លាម៉ាបាតផងដែរ។

    ឯកឧត្តម ហ្សាដារី បានគោរពថ្លែងនូវការអបអរសាទរ​ជូនចំពោះសម្ដេចតេជោ​ដែល​កម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។

    ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ្សាដារី ដែលបាន​អញ្ជើញមក​ចូលរួម​ប្រជុំនៅរាជធានីភ្នំពេញ ​ហើយសម្ដេច មានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ​គឺ​ចំពេល​ដែល​មានការ​ចម្រូងចម្រាស់​យ៉ាងខ្លាំង​ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា ​ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាម នៅប្រទេសអ៊ុយក្រែជាដើម។ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នា​ធ្វើការ​រហូត​ទទួល​បាន​ជោគជ័យ។

    សម្ដេច ក៏បានទទួលយកនូវការអញ្ជើញសម្ដេចទៅ​ទស្សនកិច្ចជាផ្លូវការ​នៅប្រទេសប៉ាគីស្ថាន​ហើយ​ក៏​បានទទួលឆ្លើយតប​ជាវិជ្ជមាន​ចំពោះការស្នើសុំឱ្យពិចារណា​បើកស្ថានទូតកម្ពុជា​នៅ​ទីក្រុងអ៊ីស្លាម៉ាបាត។

    ឆ្លើយតបទៅនឹងសក្កានុពល​នៃកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរសម្ដេច​បានលើកទឹកចិត្ត​ឲ្យ​ឯកឧត្ដម ហ្សាដារី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនប៉ាគីស្ថាន​មកកម្ពុជា​ដើម្បីពិនិត្យ​មើល​លទ្ធភាព​បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ​ជាពិសេសលើវិស័យដែលឯកឧត្តម​បាន​លើកឡើងនោះគឺវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគជាដើម ៕

    BTVNews

    អត្ថបទទាក់ទង