គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន រីករាយដែលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ជាសះស្បើយទាំងអស់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន សែន រីករាយដែលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ជាសះស្បើយទាំងអស់ សម្តេចតេជោ ហ៊ុន សែន រីករាយដែលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ជាសះស្បើយទាំងអស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងក្តីរីករាយជាពន់ពេក ដែលអ្នកជំងឺកូវីដ-១៩នៅកម្ពុជាទាំងអស់បានជាសះស្បើយ។

    សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។

    ទោះជាបែបនេះក្តី សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវសូមឱ្យបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យឱ្យបានល្អ កុំឱ្យឆ្លងកូវីដ-១៩ឱ្យសោះ ដោយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម៕

    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង