គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​ អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    ភ្នំពេញ៖ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិក​អាស៊ាន​ចំនួន​៩ ​បាន​សម្រេចថា​​នឹង​មិនអញ្ជើញ​មីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែ​ល​គ្រោង​ធ្វើ​ឡើង​​​នៅ​ចុង​ឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែ​មាន​ការវិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់ លើកិច្ច​ព្រមព្រៀង​ទាំង ៥ចំណុច។

    ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហរ​របស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអាទិភាព ទី១. ការបញ្ឈប់​អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយ​ផលដល់​ដំណើរ​ការ​នយោបាយ​អាច​ចាប់​ផ្ដើមបាន។

     

     

    អត្ថបទទាក់ទង