គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់បក្សនយោបាយ និងសង្គមស៊ីវិល កុំឱ្យចាត់ទុកទង្វើរបស់រាជរដ្ឋាភិបាលជួយដល់ប្រជាជន ជាការទាក់ទាញសន្លឹកឆ្នោត

        ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២​ |
        សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់បក្សនយោបាយ និងសង្គមស៊ីវិល កុំឱ្យចាត់ទុកទង្វើរបស់រាជរដ្ឋាភិបាលជួយដល់ប្រជាជន ជាការទាក់ទាញសន្លឹកឆ្នោត សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់បក្សនយោបាយ និងសង្គមស៊ីវិល កុំឱ្យចាត់ទុកទង្វើរបស់រាជរដ្ឋាភិបាលជួយដល់ប្រជាជន ជាការទាក់ទាញសន្លឹកឆ្នោត

        សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរដល់ បក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួន​ កុំឱ្យចាត់ទុកទង្វើរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋកន្លងមក ជាការទាក់ទាញសន្លឹកឆ្នោត សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។

        ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយកូវីដ១៩ និងពលរដ្ឋក្រីក្រ។ សម្តេចក៏បានរំលឹកអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋឥតគិតថ្លៃផងដែរ។

        សម្តេចបានលើកឡើងដូច្នេះថា «ខ្ញុំក៏សូមសំណូមពរ ឱ្យបណ្តាបក្សនយោបាយសង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល កុំចាត់ទុកថា ការធ្វើរបស់រាជរដ្ឋាភិបាលគឺជាល្បែងដើម្បីទាញយកសន្លឹកឆ្នោត នៅឆ្នាំ២០២៣ខាងមុខ»

        សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាល បានជួយកន្លងទៅនេះ ទទួលបានផលប្រយោជន៍ពិតប្រាកដ ហើយបានបញ្ជាក់ថា នេះមិនមែនជាបញ្ហាលេងសើចសម្រាប់នយោបាយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល សម្រាប់ប្រទេសជាតិ៕ FreshNews

         

         

        អត្ថបទទាក់ទង