រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្មាក់ទី១។
យោងតាម មាត្រា១- របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើងដូចខាងក្រោម៖
កម្រិត១: របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០(ហុកសិបប្រាំពីរម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០(ហុកសិបប្រាំបួនម៉ឺន)រៀល ក្នុង១(មួយ)ខែ
កម្រិត២: របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១(ហុកសិបប្រាំពីរម៉ឺនមួយ)រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២០ ០០០| (ពីរម៉ឺន)រៀល ក្នុង១(មួយ)ខែ
កម្រិត៣: របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១(ប៉ែតសិបម៉ឺនមួយ)រៀល ដល់ ៨១០ ០០០(ប៉ែតសិបមួយម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៨២០ ០០០(ប៉ែតសិបពីរម៉ឺន)រៀល ក្នុង១(មួយ)ខែ
កម្រិត៤: របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៨១០ ០០១(ប៉ែតសិបមួយម៉ឺនមួយ)រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន ១០ ០០០(មួយម៉ឺន)រៀល ក្នុង១(មួយ)ខែ។
អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
មាត្រា២ – ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានធ្វើសមាហរណកម្មមុនឆ្នាំ២០១៥ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០០ ០០០(ម្ភៃម៉ឺន)រៀល ក្នុង១ខែ។