គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    ភ្នំពេញ៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​កម្ពុជា​ នៅថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ធ្វើការអំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ ពិសេសត្រូវអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាលបាន​ដាក់ចេញ ដើម្បីចូលរួមទប់ស្កាត់​ការរីករាលដាល នៃជំងឺកូវីឌ១៩ ។

    តាមរយៈហ្វេសប៊ុក សម្ដេចពញាចក្រី ហេង សំរិន បាន​លើកឡើងថា​ ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តារ ខេត្តជាប់ព្រំដែនប្រទេសជិតខាង។ ក្នុងន័យនេះ សម្ដេចពញាចក្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណ សេដ្ឋកិច្ច និងសង្គម។

    ជាមួយគ្នានេះដែរ សម្ដេចពញាចក្រី បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលបានដឹងថា ខ្លួនបានជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរពាក់ព័ន្ធដោយចេញមកធ្វើតេស្តនិងចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណាក្រៅពីសមាជិកគ្រួសារយើង បងប្អូនយើង និងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩នេះ។

    ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចបានលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋយើងនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ៕

    អត្ថបទទាក់ទង