គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានអ្វីប្លែកក្នុងខ្លួនសោះ សម្ដេចនៅធ្វើការងារបានដូចធម្មតា ទោះកំពុងធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានអ្វីប្លែកក្នុងខ្លួនសោះ សម្ដេចនៅធ្វើការងារបានដូចធម្មតា ទោះកំពុងធ្វើចត្តាឡីស័ក សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានអ្វីប្លែកក្នុងខ្លួនសោះ សម្ដេចនៅធ្វើការងារបានដូចធម្មតា ទោះកំពុងធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ថា គ្មានអ្វីប្លែកក្នុងខ្លួនសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។
    សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះ៖ «ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមកដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកា និងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។ ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។ បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំ និងភរិយាផងដែរ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
    សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន»៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង