គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៅចុងខែនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៅចុងខែនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៅចុងខែនេះ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ សម្តេច​នឹង​ជួប​សំណេះសំណាល​ជាមួយសិស្សប្រឡងបាក់ឌុបដែលបាន ជាប់​និទ្ទេស A​នៅទូទាំងប្រទេស ហើយ​សម្តេចក៏​បាន​ស្នើឲ្យ​​អាជ្ញាធរ​ខេត្ត ដែលមានសិស្សនិទ្ទេសA ទាំងអស់សម្រួលដល់ការធ្វើដំណើរ និង​សម្រាក​ជូន​ដល់​ពួកគេ និងក្រុមគ្រួសារផងដែរ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រក្នុងខេត្តក្រចេះ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

    ដើម្បីចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យសិស្ស​ប្រឡង​បាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានជាប់និទ្ទេស A ទាំងអស់នៅទូទាំងប្រទេស ចូលជួបសម្ដេចផ្ទាល់ ខណៈក្នុចកិច្ចជំនួបនោះនឹងមាន​រង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បានប្រាប់ពីមូលហេតុនៃការពន្យាពេលការជួបសិស្សនិទ្ទេស A នៅឆ្នាំ​នេះផងដែរថា ដោយសារមកពីឆ្នាំនេះសិស្សជាប់និទ្ទេស A មានចំនួនច្រើនរហូតទៅដល់ ១៧០០នាក់​ជាង ដូច្នេះក្រុមហ៊ុន ជីបម៉ុង ដែលជាអ្នកឧបត្ថម្ភ IPAD ដល់សិស្សនិទ្ទេស A បញ្ជា​ទិញមិនទាន់ ទើបមានការពន្យាពេលបែបនេះ៕

    សូមបញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ​សម្រាប់​ឆ្នាំ២០២០-២០២១កន្លងទៅនេះ ​មានចំនួន ១១៤.១៨៧នាក់ ហើយ​បេក្ខជនដែលបាន​ប្រឡង​ជាប់មាន​ចំនួន ៧២ ០១៦នាក់​ស្មើនិង ៦៥,៦៥ភាគរយ ​ដោយ​ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេសA មាន​ចំនួន១៧៥៣នាក់៕


    អត្ថបទទាក់ទង