គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន ដាក់ចេញយុទ្ធសាស្ត្រចំនួន ៦ ដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន ដាក់ចេញយុទ្ធសាស្ត្រចំនួន ៦ ដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩ សម្ដេចតេជោ​ ហ៊ុន​ សែន ដាក់ចេញយុទ្ធសាស្ត្រចំនួន ៦ ដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បាន​ដាក់ចេញ​យុទ្ធសាស្ត្រចំនួន​ ៦​ ដើម្បីទប់ស្កាត់​នៃការរីករាលដាល​នៃជំងឺកូវីដ-១៩។

    ខាងក្រោមនេះជា យុទ្ធសាស្ត្រ​ទាំង ៦នោះរួមមាន៖

    ១- បន្តទប់ស្កាត់មេរោគបំប្លែងថ្មីពីក្រៅប្រទេស

    • វិធានការ ៥យ៉ាង ៖ ទី១. ពង្រឹងការគ្រប់គ្រងនៅតាមព្រំដែនឲ្យម៉ត់ចត់ , ទី២. ការធ្វើតេស្តរហ័សនៅតាមព្រំដែន, ទី៣. ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ទី៤. ដាក់អ្នកវិជ្ជមានវីរុសបំប្លែងថ្មី (ចត្តាឡីស័ក ២១ថ្ងៃ), ទី៥. ពលករថៃ (ទាំងស្របច្បាប់ និង​មិនស្របច្បាប់​) កុំព្រួយបារម្ភ ដោយកម្ពុជា បានធ្វើការសហការជាមួយភាគីថៃរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ។

    ២- កាត់បន្ថយទំហំតំបន់ឆ្លង ​និងកាត់បន្ថយចំនួនឆ្លងឲ្យមកនៅទាប

    • វិធានការ ៤យ៉ាង ៖ ទី១. វិធានការអប់រំ, ទី២. វិធានការសុខាភិបាល, ទី៣. វិធានការរដ្ឋាបាល​ និងវិធានការច្បាប់​

    ៣- ខិតខំរកវិធីព្យាបាលអ្នកជំងឺបានជាសះស្បើយ កាត់បន្ថយចំនួនអ្នកស្លាប់មកនៅទាប និងឈានទៅគ្មានអ្នកស្លាប់

    • វិធានការ ៥យ៉ាង ៖ ទី១. រកប្រភពថ្នាំមានប្រសិទ្ធភាព និងពិនិត្យការផ្ដល់ថ្នាំដល់អ្នកជំងឺ​(ស្ដង់ដារតែមួយ), ទី២. រៀបចំមន្ទីរពេទ្យតាមបណ្ដាខេត្ត បំពាក់​ឧបករណ៍, ទី៣. ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម​, ទី៤. បញ្ជាទិញសម្ភារៈចាំបាច់ឲ្យបានឆាប់ ,ទី៥. ការដាក់ព្យាបាលនៅតាមផ្ទះ។

    ៤- រុករក និងគ្រប់គ្រង

    • វិធានការ ៥យ៉ាង ៖ ទី១. រៀបចំតំបន់យកសំណាក និង​ការយកសំណាកទៅពិនិត្យ, ទី២ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ (រកវីរុសបំប្លែងថ្មី) និងអាចសាងសង់ថ្មី​បន្ថែម, ទី៣. ពង្រីកការធ្វើតេស្តរហ័ស(ក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិកខ្លួន​ឯងបាន), ទី៤. រៀបចំការធ្វើចត្តាឡីស័កឲ្យបានត្រឹម​ត្រូវ, ទី៥. តាមដានដោយបច្ចេកវិទ្យាព័ត៌មាន(QR Code)។

    ៥- ការរៀបចំបូជា និងបញ្ចុះសព ឲ្យបានល្អ

    • វិធានការ ៤យ៉ាង ៖ ទី១. រៀបចំបឆ្ឆា កន្លែងដែលមិនទាន់មាន, ទី២. ប្រើប្រាស់បឆ្ឆាតាមវត្ត, ទី៣. រៀបចំដី(ដីរដ្ឋ) សម្រាប់កប់សព , ទី៤. រៀបចំផលិតក្ដាមឈូស ។

    ៦- យុទ្ធសាស្ត្រវ៉ាក់សាំង (រកវ៉ាក់សាំងចាក់ពលរដ្ឋឲ្យបាន​ ១០លាននាក់​ និង​បន្តរកវ៉ាក់សាំងបន្ថែម​ចាក់ដល់​ក្មេង​ អាយុក្រោម​ ១៨ឆ្នាំ​)

    អត្ថបទទាក់ទង