គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​៖ វិធីសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​ សែន​៖ វិធីសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ សម្តេចតេជោ ហ៊ុន​ សែន​៖ វិធីសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន​ សែន​ បាន​ផុស​រូបថត​មួយ​ចំនួន​ដែល​តែង​តែ​ត្រូវ​បាន​គេ​យក​មក​ប្រៀប​ប្រដូច​រវាង​រូប​ថត​សម្តេច និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតនិង​រូបថត​ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ​ថាដូចគ្នា។

    សម្ដេចតេជោ បាន​សរសេរថា «កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថតម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអុំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អុំប្រុសអុំស្រីសង្ហាដូចបង ម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអុំឬអុំបង្កើតម៉ាណែត?។»

    សម្ដេចតេជោបានបញ្ជាក់បន្ថែមថា អត្ថ​បទមួយ​នេះ​នឹង​ធ្វើ​ឱយ​ក្រុម​វិភាគ​យកទៅ​វិភាគ​បានហោចណាស់មួយ​សប្តាហ៍​ ដើម្បី​មានការងារ​ធ្វើ​រកលុយ​ចិញ្ចឹមជិវិ​ត ឬសុំសិទ្ធ​ជ្រកកោន​នៅ​ក្រៅប្រទេស ។

    សម្ដេចបន្តថា​ «ថ្ងៃ​មុន​គេ​វិភាគ​រឿង​ចៅទី២១​ ស្រក់ទឹកភ្នែកតែមិនយំ ។ល្អហើយខ្ញុំមានចៅ ២២នាក់ និងកូនបង្កើតកូនប្រសារ ១០នាក់ទៀត ដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»

    អត្ថបទទាក់ទង