គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ចែក​រំលែក​ទស្សនៈទាន ៧ចំណុច​​ ដល់ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចតេជោ ហ៊ុន សែន ចែក​រំលែក​ទស្សនៈទាន ៧ចំណុច​​ ដល់ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព សម្ដេចតេជោ ហ៊ុន សែន ចែក​រំលែក​ទស្សនៈទាន ៧ចំណុច​​ ដល់ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព

    ភ្នំពេញ៖ នៅរសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានចែករំលែកនូវគំនិត ៧ចំណុច ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​នេះ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០២០ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ​ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ការ​កសាង​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ចីរភាព​នៅ​ក្នុងប្រ​ទេសដែ​ល​មាន​សេដ្ឋកិច្ចកំពុងរីកចម្រើន”។

    សម្ដេចតេជោ​បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ក្នុង តំបន់ និងសកលលោក ។ ការប្រយុទ្ធនឹងជំងឺវីដ-១៩ ក្លាយជាបញ្ហារួម របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ ។

    សម្ដេចតេជោ​បាន​លើកឡើងនូវ​ទស្សនៈ ចំនួន​ ៧​ចំណុច​ដើម្បី​ឲ្យប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព ​ដូចខាងក្រោម ៖

    ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និង ធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម , កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជា ការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឲ្យបានជាអតិបរិមា ។ ដើម្បី គោលដៅនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ រួចមកហើយ ហើយយើងកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់​ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្តែងថែមទៀត តាមការចាំបាច់ ។

    ទី២. ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ។ លើមូលដ្ឋាននេះ, ខ្ញុំសូមគូស បញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់ វិស័យនោះឡើយ ។ ផ្ទុយទៅវិញ, គោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស ។

    ទី៣. ជំងឺកូវីងបាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេសចំណូល រដ្ឋ ។ ការបាត់បង់ចំណូល បានទាមទារឲ្យរដ្ឋាភិបាលដាក់ចេញយន្តការ ថ្មីៗ ដើម្បីកៀរគរ ធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត ។ ដើម្បីសម្រេច បានគោលដៅនេះ ខ្ញុំយល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និង វិស័យឯកជន គឺ ជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញ វត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ , ទាំងនៅក្នុងអំឡុង និង ក្រោយវិបត្តិនេះ ។

    ទី៤. នៅក្នុងបរិការណ៍ដ៏លំបាកនេះ, ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ , ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺ ការរក្សានូវភាពជាដៃគូ, ទាំងទ្វេភាគី និងពហុភាគី , សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ, សន្តិភាព និងស្ថិរភាពក្នុង តំបន់​ និង​ពិភពលោក​។ ជាមួយគ្នា​នេះ​ផងដែរ​ ការ​ពង្រឹង​ និ​ងរក្សា​បាន​នូវរំហូរ​នៃការវិនិយោគ ទេសចរណ៍អន្តរជាតិ និង រំហូរដោយសេរី និងរលូន នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេស ចរាចរណ៍នៃទំនិញចាំបាច់ ដូចជា ស្បៀងអាហារ និងបរិក្ខារពេទ្យ គឺជាកត្តាដ៏សំខាន់សម្រាប់ធានាស្ថិរភាព, សុវត្ថិភាព , លំនឹងជីវភាពសង្គម និងកិច្ចដំណើរការឡើងវិញនៃច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម, នៅក្នុងកម្រិតប្រទេសនីមួយៗ ក៏ដូចជាក្នុងកម្រិតតំបន់ និងពិភពលោក ។

    ទី៥. យើងទាំងអស់គ្នាត្រូវតែបន្តខិតខំពង្រឹងសកលភាវូបនីយកម្មដែលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិន ធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ។ ក្នុងបរិការណ៍នេះ, យើងត្រូវតែធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិ ការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជា​ពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃ ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

    ទី៦. ដោយមិនបង្អែរបង្អង់ , យើងត្រូវនាំគ្នាគិតគូរជាយុទ្ធសាស្រ្ត អំពីកិច្ចការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច , បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់, តាមរយៈ ការពនឿននូវការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ និងដែលត្រូវបានរៀបចំ បន្ថែម​ឲ្យ​បាន​លឿន​ និ​ងឲ្យ​មាន​ប្រសិទ្ធ​ភាពខ្ពស់។

     

    ទី៧.​ ក្នុងកម្រិតសកល, យើងត្រូវតែបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយ អន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍ ដើម្បីបន្តជំរុញចលនការ នៃការងារកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ។ ក្នុងបរិការណ៍នេះ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្តល់កិច្ចសហការប្រកបដោយបុរេ សកម្ម និងការផ្តល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបានជួយឲ្យកម្ពុជាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ៕

     

    អត្ថបទទាក់ទង