គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ទៅបំពេញទស្សនកិច្ច​ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅកូរ៉េខាងត្បូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ទៅបំពេញទស្សនកិច្ច​ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ទៅបំពេញទស្សនកិច្ច​ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅកូរ៉េខាងត្បូង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក​ឆ្នាំ​២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។

    សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងទស្សនកិច្ច​នៅ​ប្រទេសកូរ៉េខាងត្បូង​រហូត​ដល់​ថ្ងៃ​ទី១៣ ខែកុម្ភៈ ទើបត្រឡប់មកកម្ពុជាវិញ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសហប្រធាន ជាមួយលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាពសកល (UPF) និង ឯកឧត្តម បាន គី-មូន អតីតអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិផងដែរ។

    ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម​ក្នុង​ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ប្រកប​ដោយសន្តិវិធី។

    ក្នុងអំឡុង​ពេលស្នាក់នៅទីក្រុងសេអ៊ូលនោះ សម្តេចតេជោនឹងមានជំនួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ សម្តេចតេជោនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជួបឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕

    អត្ថបទទាក់ទង