គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវ​ ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។

    សេចក្តីសម្រេចរបស់សម្តេចតជោ ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចតទៅ៖

    – គ្រប់គ្រង ដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស

    – ពិនិត្យរៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    – បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

    – បែងចែកវ៉ាក់សាំងកូវីដ-១៩ ទៅតាមទីកន្លែងចាក់វ៉ាក់សាំង នៅក្នុងក្របខណ្ឌទូទាំងប្រទេស

    – ផ្គត់ផ្គង់ ថវិកា សម្ភារៈ បរិក្ខារចាំបាច់ សម្រាប់បម្រើការងារចាក់វ៉ាក់សាំងកូវីដ-១៩

    – ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូដ-១៩ នៅទូទាំងប្រទេស

    – សម្របសម្រួលកិច្ចការ ចាក់វ៉ាក់សាំង និងការងារពាក់ព័ន្ធ

    – សម្របសម្រួលជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំងកូវីដ-១៩

    – រៀបចំប្រព័ន្ធរបាយការណ៍ និងរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល

    – កិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩។

    អត្ថបទទាក់ទង