គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន៖ “រូបថតមួយសន្លឹកនេះ​មាន​តម្លៃ​ខ្លាំង​ណាស់​ សម្រាប់​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន៖ “រូបថតមួយសន្លឹកនេះ​មាន​តម្លៃ​ខ្លាំង​ណាស់​ សម្រាប់​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា” សម្ដេចតេជោ ហ៊ុន សែន៖ “រូបថតមួយសន្លឹកនេះ​មាន​តម្លៃ​ខ្លាំង​ណាស់​ សម្រាប់​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា”

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹកជាជំនួបសម្ងាត់រវាងព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដោយសម្ដេច​បញ្ជាក់​ថា​វា​មាន​តម្លៃ​ខ្លាំង​ណាស់ សម្រាប់​ដំណើរការ​សន្តិភាពនៅកម្ពុជា។

    សម្ដេចតេជោបន្តថា ជំនួបសម្ងាត់រវាងសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (សម្ដេចឪ) ជាមួយសម្ដេចនៅហ្សាកាតាថ្ងៃទី និងទី៤មិថុនា ឆ្នាំ១៩៩១ ដែល​បាន​ព្រម​ព្រៀង​គ្នា​ជា​សម្ងាត់​បាន​នាំម​កនូវការជំរុញល្បឿននៃការ​ស្វែងរក​ដំណោះ​ស្រាយនយោបាយនៅកម្ពុជា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា សម្ដេចនឹងជម្រាបជូនអំពីការព្រមព្រៀង​សម្ងាត់នោះនៅពេលវេលាដ៏សមស្របមួយ៕

     

    អត្ថបទទាក់ទង