គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាក្រី ហេង សំរិន​ អំពាវនាវដល់ពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យគ្រប់គ្នា ដើម្បីការងារជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២​ |
    សម្ដេចពញាក្រី ហេង សំរិន​ អំពាវនាវដល់ពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យគ្រប់គ្នា ដើម្បីការងារជំងឺកូវីដ១៩ សម្ដេចពញាក្រី ហេង សំរិន​ អំពាវនាវដល់ពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យគ្រប់គ្នា ដើម្បីការងារជំងឺកូវីដ១៩

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

    សម្ដេចពញាចក្រី ហេង សំរិន​ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសដើម្បីទប់ស្កាត់វីរុស បំប្លែងថ្មីអូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិរបស់យើង។ សម្ដេចបាន​បន្ថែមថា​ ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល ដូចជាបីកុំ បីការពារឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបយើងអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះ រីករាលដាលនៅក្នុងសង្គមជាតិយើងសារជាថ្មីបាន។ សម្ដេចពញាចក្រីបានបន្តទៀតថា ការផ្អាកសកម្មភាពសង្គម និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ជាពិសេសការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់យើង។ ដូច្នេះដើម្បីជៀសផុតពីការលំបាក ទាំងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សាំងនិងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់យើងគ្រប់គ្នានោះទេ ទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

    ជាថ្មីម្តងទៀត សម្ដេចពញាចក្រីបាន​សម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ រហូតយើងអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។

    ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក។ សូមជនរួមជាតិបានប្រកបតែសេចក្តីសុខ មានសុភមង្គល សុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា៕

    អត្ថបទទាក់ទង