គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃថ្ងៃ​ជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣​ |
    កម្ពុជាអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃថ្ងៃ​ជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣) កម្ពុជាអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃថ្ងៃ​ជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

    ភ្នំពេញ​៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជា​ក្លាយជាវាលពិឃាត​ដ៏ខ្មៅ​ងងឹត​​អស់​រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

    នៅព្រឹកថ្ងៃទូ០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានរដ្ឋសភាព​, ព្រមទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។

    គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕ 

    អត្ថបទទាក់ទង