គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ រម្លឹកពីការពាក់អាវក្រោះការពារគ្រាប់ ដើម្បីការពារសម្ដេចឪ កាលពី៣០ឆ្នាំមុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ រម្លឹកពីការពាក់អាវក្រោះការពារគ្រាប់ ដើម្បីការពារសម្ដេចឪ កាលពី៣០ឆ្នាំមុន សម្ដេចតេជោ​ ហ៊ុន​ សែន​ រម្លឹកពីការពាក់អាវក្រោះការពារគ្រាប់ ដើម្បីការពារសម្ដេចឪ កាលពី៣០ឆ្នាំមុន

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​រម្លឹកឲ្យដឹងថា កាលពេលនោះ (ថ្ងៃទី១៤ វិច្ឆិកា ១៩៩១) សម្តេចក្នុងនាមជាប្រមុខរដ្ឋាភិបាល នៃសម័យរដ្ឋកម្ពុជា និងក៏ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរយ៉ាងអង់អាចទន្ទឹមក្បែរព្រះអង្គជានិច្ច នៅពេលធ្វើដំណើរពីព្រលានយន្តហោះ ឆ្ពោះទៅព្រះបរមរាជវាំង ហើយប្រសិនបើមានអ្វីកើតឡើង សម្តេចនឹងឱបព្រះអង្គដើម្បីការពារគ្រាប់កាំភ្លើងឲ្យបានជាដាច់ខាត។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាល នៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុង ប្រទេសកម្ពុជា, ហើយនៅមុនពេលយន្តហោះចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុង គោលបំណងដើម្បីការពារព្រះអង្គ, ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឲ្យបានជាដាច់ខាត»

    «កាលណោះព្រះអង្គមិនបានដឹងថា សម្តេចពាក់អាវក្រោះការពារគ្រាប់កាំភ្លើងទេ លុះរំលងបានប្រមាណជាង២ឆ្នាំក្រោយមក ទើបសម្តេចបានទូលព្រះអង្គអំពីរឿងហ្នឹង»

    សូមជំរាបថា រូបថតប្រវត្តិសាស្រ្តមួយសន្លឹកត្រូវបានធនាគារជាតិកម្ពុជា រំលេចនៅលើក្រដាសប្រាក់ ៣០,០០០រៀល ទើបបោះពុម្ពថ្មី ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងត្រឡប់ចូលប្រទេសវិញ របស់ព្រះបរមរតនកោដ្ឋ។ រូបភាពមួយសន្លឹករំលេចលើក្រដាសប្រាក់ថ្មីនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីប្រជាជាតិខ្មែរ ព្រោះជាការបង្ហាញឱ្យឃើញនូវតថភាពពិតនៃប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា៕

    ប្រភព៖ Fresh News

     

    អត្ថបទទាក់ទង