គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ​កម្ពុជា ប្រោសព្រះរាជទាន​ជូន​ឯកឧត្ដម​ Liu Guohong និង​ឯកឧត្ដម​ Zhao Yide អញ្ជើញ​ចូល​ថ្វាយ​បង្គំគាល់ ​នៅ​ទីក្រុង​ស៊ីអាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ព្រះមហាក្សត្រ​កម្ពុជា ប្រោសព្រះរាជទាន​ជូន​ឯកឧត្ដម​ Liu Guohong និង​ឯកឧត្ដម​ Zhao Yide អញ្ជើញ​ចូល​ថ្វាយ​បង្គំគាល់ ​នៅ​ទីក្រុង​ស៊ីអាន​ ព្រះមហាក្សត្រ​កម្ពុជា ប្រោសព្រះរាជទាន​ជូន​ឯកឧត្ដម​ Liu Guohong និង​ឯកឧត្ដម​ Zhao Yide អញ្ជើញ​ចូល​ថ្វាយ​បង្គំគាល់ ​នៅ​ទីក្រុង​ស៊ីអាន​

    តាមរយហ្វេសប៊ុក​ Royal du Cambodge កាលពី​ថ្ងៃទី​៣១​ ខែ​តុលា ​ឆ្នាំ​២​០២០​ ក្នុង​ឱកាស​ស្តេច​​យាង​បំពេ​ញ​ព្រះរាជ​ទស្សន​កិច្ច​ផ្លូវ​ការ​ចំនួន​ ៣​ថ្ងៃ ​នៅ​ខេត្ត​សាន​ស៊ី​ តប​តាម​សេចក្តី​ក្រាប​បង្គំ​សូម​យាង​ និង​រៀប​ចំ​ថ្វាយ​ដោយ​ ឯក​ឧត្តម​ប្រធានា​ធិបតី ​Xi JinPing ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ​នរោត្តម​ សីហមុនី ​ព្រះ​មហា​ក្សត្រ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ជាទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំ​ផុត​ ព្រះអ​ង្គ​សព្វ​ព្រះរាជ​ហឫ​ទ័យ​ប្រោស​ព្រះរាជ​ទាន​ជូន​ ឯក​ឧត្ត​ម ​Liu​ Guozhong ​លេខា​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ និង ​ឯកឧត្តម​ Zhao​ Yide​ អភិបាល​ខេត្ត​ អញ្ជើញ​ចូល​ថ្វាយ​បង្គំ​គាល់ នៅ​ទី​ក្រុង​ស៊ីអាន​ ប្រទេសចិន​​។

    ឯក​ឧត្តម Liu Guozhong និងឯកឧត្តម Zhao Yide បាន​សំដែងការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ជា​ទី​បំផុត ​ចំពោះព្រះរាជ​ដំណើរ​យាង​បំពេញ​ទស្សន​កិច្ច​ក្នុង​ឱកា​ស​នេះ ​។ ឯកឧត្តម​ មាន​ប្រសាស​ន៍​ ថា​ប្រទេសចិ​ន ​និង​កម្ពុជា​ មាន​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី​ជា​យូរ​លង់​ណាស់​មក​ហើយ​។ ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រោម​ការ​ជំរុញ​រួម​គ្នា​របស់ ​ឯក​ឧត្តម​ប្រធានា​ធិបតី ​Xi JinPing និង​ព្រះ​ករុណា ​ព្រះ​មហា​ក្សត្រ ​បាន​ធ្វើ​ឲ្យភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ​ បាន​ឈាន​ដល់​កម្រិតថ្មីមួយ​គួរ​ឲ្យ​កត់​សម្គាល់​។ នៅក្នុ​ង​កិច្ច​ប្រជុំ​ពេញ​អង្គលើ​ក​ទី​ ៥​ នៃ​គណៈកម្មាធិការ​មជ្ឈិ​ម​បក្ស​នីតិកា​ល​ទី​១​៩​ នៃ​បក្ស​កុម្មុយ​និស្ត​ចិន ដែល​ទើប​តែបញ្ចប់​បាន​ចង្អុល​បង្ហាញ​ថា​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​នៅតែស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​ នៃឱ​កាស​យុទ្ធ​សាស្ត្រ​នា​ពេល​បច្ចុប្បន្ន ​និង​ក្នុង​រយៈ​ពេល​មួយ​នា​ពេល​អនាគត​។ លំនាំ​អភិវឌ្ឍន៍​ និង​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ផ្សេង​ទៀត​បាន​ផ្តល់​នូវ​ទស្សន​វិស័យ​ទូលំ​ទូលាយ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។​ ក្នុង​នាម​ជា​សមាជិក​សំខាន់​របស់​អាស៊ាន និង​ជា​ប្រទេស​សំខាន់​មួយ​នៅ​តា​ម​បណ្តោយ​“ ខ្សែ​ក្រវាត់​និង​ផ្លូវ​” ប្រទេ​សកម្ពុជា ​មាន​មូលដ្ឋាន​រឹងមាំ និង​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ ​ឯកឧត្តម​បាន​បន្ត​ថា ព្រះរាជ​ដំណើរ​ទស្សន​កិច្ច​ រប​ស់ព្រះអង្គ​លើក​នេះ​ ជាឱកាស​មួយ​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ស៊ី​ជម្រៅ​លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ វប្ប​ធម៌​ និង​ការ​អប់រំ ​ពង្រឹង​ការ​ផ្លាស់​ប្តូរ​រវាង​ខេត្ត​ និង​រដ្ឋ​ជាមិត្ត​ និង​ចូល​រួម​វិភាគ​ទាន​ដល់​ការ​បង្កើត​សហគមន៍​ចិន -​ កម្ពុជា​រួម​គ្នាជាមួ​យ​អនាគត​រួម​គ្នា។​

    ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​​ជាទី​គោរ​ព​សក្កា​រៈដ៏ខ្ពង់​ខ្ពស់​បំផុត​ មាន​ព្រះរាជ​បន្ទូល​សំណេះសំណាល​ក្នុង​ឱកាស​នោះ​ថា ​ព្រះអង្គ​ពិត​ជាមាន​ព្រះរាជ​ហឫទ័យ​រីករា​យដែលបា​ន​យាង​មកទស្សនា​នៅ​ខេត្ត សាន​ស៊ី​ ជា​ថ្មី​ម្តងទៀត​ ព្រមទាំ​ង​បាន​កោត​សរសើរ​អំពី​ភាព​រីក​ចម្រើន​ដ៏អស្ចារ្យ​នៅ​ក្នុង​ខេត្ត​ផង​ដែរ។​ ព្រះអង្គ ​សង្ឃឹម​ថា​តាម​រយៈ​ដំណើរព្រះរា​ជ​ទស្សន​កិច្ច​នេះ យើង​នឹង​បន្ត​បាន​នូវ​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​ទាំង​ពីរ ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-ចិន ​និង​ខេត្ត​សានស៊ី​ លើ​វិស័យ​ផ្សេង​ៗ​គ្នា ​និង​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​ទាំង​ពីរ​៕

    អត្ថបទទាក់ទង