សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់អំណោយវ៉ាក់សាំងបង្ការកូវីដ ២០ម៉ឺនដូសដល់ប្រទេសឡាវ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់(Sinovac) ចំនួន ២០០,០០០ ដូសបន្ថែមទៀត ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបង ប្អូនទាំងពីរ និងដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ-១៩ ខណៈអំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១ស្អែកនេះ។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង