គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

    ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ​អបអរ​សាទរ​ខួប​២៧​ឆ្នាំ​នៃ​ទិវាប្រ​កាសប្រើរដ្ឋ​ធម្មនុ​ញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​ នេះបើយោង​តាមហ្វេស​ប៊ុក​ផ្លូវការសម្ដេចតេជោ​ដែលបាន​បង្ហោះនៅព្រឹកនេះ។

    សម្តេច​បាន​សរសេរ​ថា ​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​ ​គឺ​ជា​ខួប​ទី ​២៧​ឆ្នាំ ​ដែល​កម្ពុជា​បាន​ប្រកាសអោយ​ប្រើប្រា​ស់​ជា​ផ្លូវ​ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

    ផ្តើម​ចេញ ​ពី​កិច្ច​ព្រម​ព្រៀង ​ទី​ក្រុងប៉ា​រីស​ ស្តីពីដំ​ណោះស្រា​យ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ ថ្ងៃទី​២៣ ​ខែ​តុលា ​ឆ្នាំ ១៩៩១ ​ គឺ​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ ដោយ​មាន​ ការឯកភាព​ផ្ទៃក្នុ​ង​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ ​ដោយ​កម្ពុជា​បាន​ឯក​ភាព​គ្នារៀ​បចំ​ការ​បោះឆ្នោត ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ១៩៩៣ ​ដែល​មាន​ការគាំទ្រ​ពី​អង្គ​ការ​សហប្រជាជាតិ ​អ៊ុនតាក់ (UNTAC)។ បន្ទាប់​មក​ រដ្ឋធម្មនុញ្ញ​ជាតិ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ​។

    នៅថ្ងៃ​ទី​២៤ ​ខែ​កញ្ញា ​ឆ្នាំ១​៩៩៣ ​នៅ​ក្នុង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ ​នៅ​ក្នុង​ព្រះបរមរាជ​វាំ​ង ព្រះ​ករុណាព្រះបា​ទ​សម្តេច​ព្រះ ​នរោត្តម សីហនុ អតីត​មហា​វីរ​ក្សត្រ ​ព្រះប​រមរតន​កោដ្ឋ ​ព្រះអ​ង្គ​បាន​ឡាយ​ព្រះហត្ថលេខាលើព្រះរាជក្រ​ម ប្រកា​ស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ជា​ផ្លូវកា​រ។​  នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា ​គឺ​ជា​ថ្ងៃ​កំណើតរ​​ដ្ឋ​ធម្មនុញ្ញ ​ឆ្នាំ១​៩៩៣​ដែល​មក​ដល់​ ឆ្នាំ២០២០​ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ មា​ន​អាយុកាល​២៧​ឆ្នាំ​ហើយ​។

    រដ្ឋធម្មនុញ្ញ ​គឺ​ជា​ច្បាប់​កំពូល​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ច្បាប់ ​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ននានា​របស់​រដ្ឋ ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ជា​ដាច់​ខាត។​ ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែងច្បា​ស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ដូច​ជា​កម្ពុជា​ត្រូវ​គោរព​ដាច់​ខាត​នូវ​ របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​របបប្រជាធិបតេយ្យ​សេរីព​ហុបក្ស​ ហើយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​បា​នចែង​អំ​ពី​គោលការណ៍​នៃ​ការ​បែង​ចែក​អំណាចដា​ច់ដោយ​ឡែក​ពីគ្នា​ គឺ​អំណាច​នីតិប្បញ្ញត្តិ,​ នីតិប្រតិបត្តិ​ និង ​តុលាការ​ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និ​ង ​គោលកា​រណ៍​នីតិរដ្ឋ​ជា​ដើម ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង