គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    (វីដេអូ) សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាស​​​ផ្អាក​ការតម្លើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ឆ្នាំ២០២១​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |
    (វីដេអូ) សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាស​​​ផ្អាក​ការតម្លើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ឆ្នាំ២០២១​ (វីដេអូ) សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាស​​​ផ្អាក​ការតម្លើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ឆ្នាំ២០២១​

    កណ្ដាល​៖ សម្ដេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​បានមានប្រសាសន៍ថា​ ដោយ​សារ​សេដ្ឋកិច្ច​មិនច្បាស់លាស់​ ដូច្នេះ​រដ្ឋាភិបាល​សម្រេចផ្អាក​ការតម្លើង​ប្រាក់បៀវត្សជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធឆ្នាំ​២០២១​ តែ​ប្រាក់​ឧបត្ថម្ភសម្រាប់​ថ្ងៃចូល​ឆ្នាំ​ និង​ភ្ជុំ​បិណ្ឌ​​នៅ​ដដែល។ ហើយនឹង​បង្កើន​ប្រាក់​បៀវត្ស​ សម្រាប់​ និវត្តជន​ អតីតយុទ្ធជន​ ដែល​មាន​ប្រាក់​បៀវត្សទាប (អ្នកចូលនិវត្តមុនៗ)។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ប្រកាសបែបនេះ​ ខណៈ​ដែលសម្ដេច​បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី​៧​ ខែតុលា ឆ្នាំ​២០២០។

    ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន​ សែន​៖

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង