គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​​ព្រឹទ្ធសភា នឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅថ្ងៃស្អែកេនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២​ |
    ​​ព្រឹទ្ធសភា នឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅថ្ងៃស្អែកេនេះ ​​ព្រឹទ្ធសភា នឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅថ្ងៃស្អែកេនេះ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤ ។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឲ្យការធ្វើកសិកម្មរបស់ពលរដ្ឋខ្មែរទូទៅ មានលក្ខណៈ​ស្ដង់ដារ​អន្តរជាតិ ។

    បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំមានរបៀបវារៈចំនួន ២ គឺ៖

    ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ស្នើសុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់​ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

    ២-កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២២៕

    អត្ថបទទាក់ទង