គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ គណបក្ស​ប្រជាជន​ គឺជាគណបក្ស​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ គណបក្ស​ប្រជាជន​ គឺជាគណបក្ស​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​ សម្ដេចតេជោ​ ហ៊ុន​ សែន​៖ គណបក្ស​ប្រជាជន​ គឺជាគណបក្ស​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​

    បន្ទាយមានជ័យ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា​ គណបក្ស​ប្រជាជន​ គឺជាគណបក្ស​ដែលរួមសុខទុក្ខ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ជានិច្ច​។

    សម្ដេចតេជោ​ ហ៊ុន​ សែន មាន​ប្រសាសន៍យ៉ាងដូច្នេះ​ក្នុងឱកាស​ដែលសម្ដេចអញ្ជើញ​​ចុះ​សួរសុខខុក្ខ​ និង​ផ្ដល់​អំណោយ​ដល់ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​២២ ខែតុលា​ ឆ្នាំ​២០២០។

    សម្ដេចតេជោ​មានប្រសាសន៍យ៉ាងដូច្នេះថា​ « និយាយមួយ​បែប គណបក្សប្រជាជន គឺជាគណបក្ស​ដែលរួមទាំងសុខ និង​រួមទាំងទុក្ខ​ ពាក្យខ្មែរថា​ “រួម​សុខរួម​ទុក្ខ” តែអ្នកខ្លះរួម​តែសុខ ឯពេលមាន​ទុក្ខ​រត់បាត់​ សូម្បីតែ​ពាក្យ​ចូលរួម​មរណទុក្ខ​ សម្ដែង​នូវការសោកស្ដាយ​ចំពោះការលិចលង់ក៏គេមិននិយាយ​ផង​, តែសម្រាប់​គណបក្ស​ប្រជាជន ដែល​បាន​រួម​សុខរួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​របស់​យើង​ក្រោយរបប ប៉ុលពត​ ជាង ៣១ឆ្នាំ​ យើង​នៅតែ​បន្ត​ប្រពៃណីនេះ​ទៀត​»។

    សម្ដេចតេជោ​បាន​បន្ថែមថា​ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ប្រជាជនជួបការលំបាក​ តែងតែមាន​មន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជានិច្ច​។ សម្ដេចតេជោបន្ត​​ថា​​ សម្ដេច​គ្មាន​ទម្លាប់ដើរ​ចោលប្រជាជន​ នៅពេល​ប្រជាជន​កំពុងជួបការលំបាកនោះទេ​។

    សម្ដេចតេជោ​ក៏បាន​រម្លឹក​ដែរ​ថា​ ទឹកជំនន់​នៅក្នុង​ឆ្នាំ​២០០០​ សម្ដេចបាន​ប្រើ​ពេល​ចំនួន ៦៨ថ្ងៃ ដោយគ្មានសម្រាក ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​រាប់លានគ្រួសារ​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង