គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពវិវត្តន៍ជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពវិវត្តន៍ជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពវិវត្តន៍ជំងឺកូវីដ១៩

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ នឹងថ្លែងសារពិសេស​ផ្សាយ​ផ្ទាល់នៅ​វេលា​ម៉ោង​ប្រមាណ ​៩​ព្រឹក ​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ២០២០ ស្អែកនេះ ពាក់ព័ន្ធនឹងស្ថាន​ភាពវិវត្តន៍​ នៃជំងឺ​កូវីដ១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម​ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណៈ​រដ្ឋមន្ត្រី។

    ឯកឧត្ដម​ ស្វាយ ស៊ីថា បានមានប្រសាសន៍ឲ្យដឹងថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចតេជោនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» និងការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

    គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៥៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៩នាក់ អ្នកកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់ និង​មិនមាន​ករណីស្លាប់ទេ​។ ក្នុងចំណោម​អ្នក​ជំងឺ​កូវីដ​១៩សរុបទាំង​ ៣៥៩នាក់នេះ មានអ្នក​ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ចំនួន ៤០នាក់៕

     

    អត្ថបទទាក់ទង