គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​គាំទ្រ​ការលើកឡើង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែលថា​ ការ​បរាជ័យ​នៃការទប់ស្កាត់កូវីដ១៩​ បណ្ដាល​មកពីការបែកបាក់សាមគ្គី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​គាំទ្រ​ការលើកឡើង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែលថា​ ការ​បរាជ័យ​នៃការទប់ស្កាត់កូវីដ១៩​ បណ្ដាល​មកពីការបែកបាក់សាមគ្គី សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​គាំទ្រ​ការលើកឡើង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែលថា​ ការ​បរាជ័យ​នៃការទប់ស្កាត់កូវីដ១៩​ បណ្ដាល​មកពីការបែកបាក់សាមគ្គី

    បន្ទាយមានជ័យ​៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងការគាំទ្រ​ចំពោះ​ការលើកឡើង​របស់អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ ដែល​ថា​ការ​បរាជ័យ​ នៃ​ការ​ទប់​ស្កាត់​កូវីដ​១៩​ គឺបណ្ដាល​មកពី​ការបែកបាក់​សាមគ្គី​ និង​ការស្ដីបន្ទោសដាក់គ្នា​។

    សម្ដេចតេជោ​បាន​ឡើង​ដូចនេះ ក្នុង​ឱកាស​សម្ដេចអញ្ជើញ​ចែកអំណោយ​ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ ក្នុងខេត្ត​បន្ទាយមានជ័​យ​ នៅថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ២០២០។

    ពាក់ព័ន្ធនឹង​បញ្ហាកូវីដ សម្ដេចតេជោបានមានប្រសាសន៍ថា​​​ ការស្ដីបន្ទោសគ្នា​មិនអាចដោះស្រាយ​បញ្ហា​បាន​ទេ​ កិច្ចសហការទើបអាចដោះស្រាយ​បញ្ហាបាន​ ដូចកម្ពុជា​សហការជាមួយ ថៃ​ ឡាវ​ វៀតណាម​ ធ្វើ​ឲ្យមិន​មានជំងឺឆ្លង​រវាងគ្នាឡើយ​  ហើយកម្ពុជាក៏មិនមាន​ការឆ្លង​ចូល​សហគមន៍នៅឡើយទេ​។

    ទន្ទឹម​នឹង​ប្រទេសកម្ពុជា​កំពុង​ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង​ជាងកន្លះខែមកហើយ​នេះ បញ្ហាកូវីដ១៩​  នៅតែ​ជាបញ្ហា​ដែល​ត្រូវ​យកចិត្ត​ទុកដាក់ក្នុងការការ​ពារ​ការរីករាលដាលនៃជំងឺនេះ​ផងដែរ​។

    ក្នុងដំណើរចុះចែកអំណោយ​ដល់ពលរដ្ឋ​រងគ្រោះ​ដោយជំនន់ទឹកភ្លៀងនេះដែរ សម្ដេចតេជោ ហ៊ុន​ សែន​ បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​រក្សាអនាម័យ​ឲ្យបាន​ជាប់ជាប្រចាំ​ ដោយត្រូវ​ពាក់ម៉ាស់ ត្រូវ​ឧស្សាហ៍លាងដៃជាមួយ អាកុល​ និង​ជែលជាដើម៕

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោខាងក្រោម​នេះ៖

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង