គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១​ |
    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូនពរដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

    ពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ គឺចំពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្រួចស្រាវជាមួយនឹងជំងឺកូវីដ១៩ ដែលកើតមាននៅកម្ពុជា ក៏ដូចជាពិភពលោក។ សម្តេចបានរំលឹកពីកិច្ចខិតខំប្រឹងប្រែងក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ជាពិសេសការប្រឹងប្រែងរក្សាស្ថេរភាពសេដ្ឋកិច្ចសង្គម ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរពីជំងឺនេះជាដើម។

    ជាមួយគ្នានេះក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលក៏បានបង្ហាញពីសមិទ្ធផលធំ ៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាលដែលបានខិតខំអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ សម្រាប់និតិកាលទី៦ នៃរដ្ឋសភា ដែលបានដាក់ចេញកាល ពីខែកញ្ញា ឆ្នាំ ២០១៨៕

    អត្ថបទទាក់ទង