គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​អំពាវនាវ​ ដល់​​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ថ្ងៃឈប់​សម្រាកបុណ្យអុំទូក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​អំពាវនាវ​ ដល់​​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ថ្ងៃឈប់​សម្រាកបុណ្យអុំទូក​ សម្ដេចតេជោ​អំពាវនាវ​ ដល់​​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ថ្ងៃឈប់​សម្រាកបុណ្យអុំទូក​

    ភ្នំពេញ​៖ នៅ​ព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២០ ដែល​ត្រូវ​នឹង​ថ្ងៃដំបូង​ នៃ​ព្រះរាជពិធីបុណ្យអុំទូក សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​អំពាវ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់​​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យបាន​ល្អ ​ ដើម្បីឲ្យប្រជាពលរដ្ឋ​ និង​ទេសចរ​មាន​ឱកាស​សប្បាយរីករាយ​ក្នុងថ្ងៃឈប់សម្រាកនេះ​។

    តាម​រយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង