(វីដេអូ) សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកប្រឆាំងថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើខុសច្បាប់
កណ្ដាល៖ នៅក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេសថា ប្រសិនបើចង់បានសន្តិភាពក្នុងចិត្ត សូមកុំធ្វើខុសច្បាប់ ។ សម្តេចតេជោបន្តថា មកពីក្រុមប្រឆាំងទាំងនោះ បានប្រព្រឹត្តល្មើសច្បាប់ ទើបក្រុមទាំងនោះ តែងតែមានការភ័យខ្លាចជាប់ជានិច្ច។
សម្តេចក៏បានសង្កត់ធ្ងន់អំពីការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមឱ្យខានតែបាន កុំឱ្យប្រទេសធ្លាក់ក្នុងស្ថានភាពចលាចល។ សម្តេចក៏បានអរគុណប្រជាជនផងដែរ ដែលបានជួយនាំគ្នាថែរក្សាសន្តិភាព ដោយមិនជឿតាមការញុះញង់ពីក្រុមឧក្រិដ្ឋជនពីខាងក្រៅ និងខាងក្នុង៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង