រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន ៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ប្រភេទថ្មី Delta
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ (២៩កក្កដា២០២១ ដល់១២សីហា២០២១) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)។
ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ ហើយការកំណត់តំបន់ទាំង៣នេះ នឹងត្រូវធ្វើឡើងដោយសេចក្ដីសម្រេចរបស់អភិបាល នៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖
អត្ថបទទាក់ទង