គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ​ ហ៊ុន​ សែន​​ អបអរ​សាទរ​ខួប​២២​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១​ |
    សម្តេច​តេជោ​ ហ៊ុន​ សែន​​ អបអរ​សាទរ​ខួប​២២​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​ សម្តេច​តេជោ​ ហ៊ុន​ សែន​​ អបអរ​សាទរ​ខួប​២២​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​

    ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា ឆ្នាំ​២០២១​នេះ​ សម្តេច​តេជោ ​ហ៊ុន ​សែន នាយករដ្ឋ​មន្ត្រី​ នៃកម្ពុជា​បាន​បង្ហាញ​ការ​អបអរ​សាទរ​ខួប​២២​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​។

    សម្តេចតេជោ​បាន​សរសេរ​ថា​ អបអរសាទរ​ខួប​២២ឆ្នាំ ​(៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ​ដែល​កម្ពុជា​ក្លាយ​ជា​សមាជិក​សមាគម​ប្រជាជាតិអា​ស៊ី​អាគ្នេយ៍​ ហៅថា​អាស៊ាន(ASEAN)​។ សម្តេចបាន​បញ្ជាក់​ថា ​ចាប់តាំ​ង​ពី​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​មក​ កម្ពុជា​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​ដទៃ​ទៀត​ ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ ដែល​ផ្តោត​លើ​ប្រជាជន ​និង​យក​ប្រជាជន​ជា​ស្នូល ​ក្នុង​ស្មារតី​នៃ​ភាព​ម្ចាស់​ការ​ និង​ការ​ទទួល​ខុស​ត្រូវ​រួម​។

    បន្ទាប់​ពី​ការ​ស្វះស្វែង​តាម​នយោបាយ​ការ​ទូត​យ៉ាង​ស្វិតស្វាញ ​និង​ទន់ភ្លន់ ​កម្ពុជា​ត្រូវ​បាន​អាស៊ាន​ សម្រេច​ឱ្យ​ចូល​ជា​សមាជិក​ទី​១០​ ក្នុង​កិច្ច​ប្រជុំ​កំពូលរ​បស់​ខ្លួន​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មេសា ​ឆ្នាំ១៩៩៩​។ អាស៊ាន​បាន​ក្លាយ​ជា​ស្នូល​មួយ​នៃ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា ​ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ការ​អភិវឌ្ឍ ​ផ្នែក​នយោបាយ​ សង្គម​ សេដ្ឋកិច្ច​របស់​កម្ពុជា​ ទៅ​នឹង​សមាហរណ​កម្ម​តំបន់ ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ ការ​ក្លាយ​ទៅ​ជា​សមាជិក​អាស៊ាន​នេះ​ ​គឺ​ជា​ជោគជ័យ​នៃ​ការ​ទូត​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ពង្រីក​អនុភាព ​និង​បង្កើន​តួនាទី​របស់​ខ្លួន​កាន់​តែ​សកម្ម ​នៅ​ក្នុង​តំបន់​ផង​ដែរ​៕

    អត្ថបទទាក់ទង