គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋសភា សម្រេច​ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១​ |
    រដ្ឋសភា សម្រេច​ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា រដ្ឋសភា សម្រេច​ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

    ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

    ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា។ សេចក្តីព្រាងច្បាប់ទាំងនោះរួមមាន៖

    ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។

    ២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

    ៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង