គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសមាគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

    ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្តេចតេជោបានបញ្ជាក់ថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាព​សកម្មភាព​សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។

    សម្តេចបន្តថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ​នៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធាន​ហិរញ្ញវត្ថុបន្ថែមទៀត។

    ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា៖

    អត្ថបទទាក់ទង