គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson ជាជំនួយ​របស់​សហរដ្ឋ​អាមេរិក​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១​ |
    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson ជាជំនួយ​របស់​សហរដ្ឋ​អាមេរិក​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅព្រឹកនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson ជាជំនួយ​របស់​សហរដ្ឋ​អាមេរិក​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅព្រឹកនេះ

    ភ្នំពេញ​៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​អាមេរិក​ តាម​រយៈ​មជ្ឈ​មណ្ឌល​កូវ៉ាក់​ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា ឆ្នាំ២០២១​នេះ។

    តាមរយៈ​មជ្ឈ​មណ្ឌល​កូវ៉ាក់​ សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ​១​លាន​ដូស​ដល់​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ វ៉ាក់សាំង​ដែល​មក​ដល់​ថ្ងៃ​នេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

    វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

    ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង