គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ថ្លែង​អំណរគុណ និង​អំពាវនាវ​​សប្បុរសជន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ថ្លែង​អំណរគុណ និង​អំពាវនាវ​​សប្បុរសជន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយទឹកជំនន់ សម្ដេចតេជោ​ ថ្លែង​អំណរគុណ និង​អំពាវនាវ​​សប្បុរសជន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយទឹកជំនន់

    ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​សរសេរ​​តាម​រយៈ​ហ្វេកប៊ុក​ ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភថវិកា​ជួយ​ពលរដ្ឋរងគ្រោះ​ និង​អំពាវនាវ​ដល់​សប្បុរសជនដទៃទៀតបន្ត​​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែលកំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។

    សម្ដេចតេជោ​បាន​គូសបញ្ជាក់ថា​ គិតត្រឹមម៉ោង ៨:00 ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២០

    នេះថវិកាទទួលបាន​ ៣៥៣៥០០០ដុល្លារ ដែលក្នុងនោះ ៖​

    ១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ ម៉ឺនដុល្លារ។

    ២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។

    ៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០ម៉ឺនដុល្លារ។

    ៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ។

    ៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និង​ លោកឧកញ៉ា​ ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។

    ៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០ម៉ឺនដុល្លារ។

    ៧.ឧកញ៉ា​ ហុង ពីវ​ ៥០ម៉ឺនដុល្លារ។

    ៨.អ្នកឧកញ៉ា​ ចេន ស៊ី​ ៥០ម៉ឺនដុល្លារ។

    ៩.ឧកញ៉ា​ ឃុន សៀ​ ១០ម៉ឺនដុល្លារ។

    ១០.​ឧកញ៉ា​ លី ហួរ​ ១០ម៉ឺនដុល្លារ។

    ១១.​ ក្មួយ​ នឹម វណ្ណះ​ ៥ពាន់ដុល្លារ។

    ១២.​ ក្រុមហ៊ុនស្រាបៀ​ Ganzberg ៣០ម៉ឺនដុល្លារ។

    ១៣.ឧកញ៉ា​ សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ។

    ១៤.​ ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ។

    ១៥​.ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ។

    ១៦​. ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ

    ១៧​.ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ។

    ១៨​.ឧកញ៉ា​ អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ។

    ១៩​.ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ។

    ២០​. ធនាគារអេស៊ីលីដា​ ២០ម៉ឺនដុល្លារ។

    សម្ដេចតេជោ​អះអាងថា​ ថវិកាដែលសប្បុរសជនចូលរួមនេះ នឹង​ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

    សម្ដេចតេជោ​បញ្ជាក់ថា ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

    (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង