គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន៖ បង្គោលព្រំដែននីមួយៗសុទ្ធតែបង្កប់(ឈីប)ដើម្បីផ្ដល់ព័ត៌មាន និងទិន្នន័យទៅផ្កាយរណប ដូច្នេះបង្គោលព្រំដែនមិនអាចលើក ឬរំកិលបានទេ

    ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០​ |

    ថ្លែងក្នុងពិធីសម្ពោធសួនទឹក ហ្គាឌិនស៊ីធី ស្ថិតក្នុងខ័ណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលធ្វើការលើបញ្ហាសិទ្ធិមនុស្សរបស់អាមេរិកាំងឈ្មោះ ខុមហ្វ្រែល បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធករណីអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រុមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី។

    ទន្ទឹមនឹងការជំរុញឲ្យអង្គការខុមហ្វ្រែលត្រូវហ៊ានផ្សព្វផ្សាយនូវការស្ទង់មតិរបស់ខ្លួន ពាក់ព័ន្ធករណីចាប់ខ្លួនលោក រ៉ុង ឈុន សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមរភាសាដែលផ្សាយតែរឿងអវិជ្ជមានរបស់កម្ពុជានោះ ត្រូវហ៊ានផ្សាយការស្ទង់មតិរបស់អង្គការខុមហ្វ្រែលនេះផងដែរ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង