លទ្ធផលតេស្ត សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ «អវិជ្ជមានវីរុសកូវីដ១៩» ទាំងអស់
ភ្នំពេញ៖ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយអវិជ្ជមានទាំងអស់ ។
នៅពេលនេះសម្ដេចក្រឡាហោម នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ហើយសម្ដេចក្រឡាហោម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៩នាក់ និងមិនមានករណីស្លាប់ទេ៕